មកដល់ត្រង់ចំណុចនេះខ្ញុំចង់ឲ្យអ្នកដែលបានអានអត្ថបទរបស់ខ្ញុំរៀនស្វែងយល់ពីចិត្តដែលមាននៅក្នុងខ្លួនយើង។ថាតើចិត្តយើងជាចិត្តប្រភេទមិច ចិត្តខឹង ចិត្តស្អប់ ចិត្តគុំគួន ចិត្តស្រលាញ់...ឬយ៉ាងណា។ព្រោះរាល់សកម្មភាពទាំងអស់របស់មនុស្សប្រចាំថ្ងៃគឺជាចិត្ត។ពេលខ្លះសកម្មភាពខាងក្រៅរបស់អ្នកដទៃគេមិនបានមកវាយយើងឬជេយើងទេតែចិត្តរបស់ពួកគេគឺបានប្រព្រឹត្តសកម្មភាពនេះនៅក្នុងចិត្តរួចទៅហើយ។អ្នកខ្លះនិយាយពាក្យសម្តីមិនពិរោះទេតែបើយើងស្ទង់ទៅដល់ជម្រៅចិត្តរបស់ពួកគេគឺគ្រាន់តែចង់ឲ្យយើងល្អប៉ុណ្ណោះ។ឧទារហណ៍បុរសម្នាក់ខ្លួនបានប្រព្រឹត្តកំហុសហើយគេមកនិយាយដាក់យើងថា កុំមកនិយាយមើលងាយអញឲ្យសោះ ក្នុងសកម្មភាពខាងក្រៅរបស់ខ្ញុំធ្វើធម្មតាទេ តែនៅក្នុងចិត្តខ្ញុំមើលងាយបុរសនោះដូចឆ្កែដូចឆ្មាអីចឹង។
ត្រង់ចំណុចនេះទោះបីជាសកម្មភាពខាងក្រៅមិនបានប្រព្រឹត្តិក៏ដោយ ក៏ចិត្តបានប្រព្រឹត្តវារួចទៅហើយ។
ដូចនេះហើយបានជាខ្ញុំនិយាយថាចិត្តដែលពួននៅក្នុងខ្លួនរបស់យើងគឺជាមនុស្ស ដែលមនុស្សយើងគឺគ្មានរូបរាងពិតប្រាកដឡើយ។អ្វីដែលយើងឃើញហើយសម្គាល់ថាជាមនុស្សសព្វថ្ងៃនេះវាគ្រាន់តែជាសម្បកតែប៉ុណ្ណោះ តែមនុស្សពិតប្រាកដគឺស្ថិតនៅឯខាងក្នុងវិញទេវិញតេតើ។