ដើម្បីកុំឲ្យខាតពេលវេលាយូរខ្ញុំនឹងលើកយកពាក្យមួយឃ្លាមកនិយាយនោះគឺ«ចាញ់ជាព្រះ ឈ្នះជាមា»។
នៅពេលខ្ញុំបានឮពាក្យនេះហើយក្នុងចិត្តរបស់ខ្ញុំទើសទាល់ចិត្តជាខ្លាំង ហើយខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាដូចខ្ញុំដែរទេ។ព្រោះថាពាក្យនេះបានព្រោះបណ្តុះស្មារតីឲ្យអ្នកជំនាន់ក្រោយស្លាប់ស្មារតីក្នុងការតាមកម្ចាត់រាល់អំពើអាក្រក់ទាំងឡាយ។ឲ្យក្មេងជំនាន់ក្រោយរស់នៅក្រោមតែការជិះជាន់ មិនឲ្យមានគំនិតចង់រើបម្រាស់ ព្រោះពាក្យនេះបានសម្លាប់ទឹកចិត្តរបស់ពួកគេតាំងពីក្មេង ដែលអាងស្អីបន្តិចប្រកាន់យកពាក្យនេះ។
អ្វីដែរសំខាន់នោះពាក្យនេះបានបម្រើមនោគមន៍ដល់ប្រទេសជិតខាងដែរមានបំណងមិនល្អមកលើប្រទេសយើង។ហើយពាក្យនេះហើយដែលធ្វើឲ្យខ្មែរគ្រប់រូបធ្លាក់ចូលក្នុងមនោគមន៍វិជ្ជានេះដោយមិនដឹងខ្លួន។
ខ្មែរយើងអាងអីបន្តិចឲ្យវាទូលយកទៅនេះហើយជាមនោគមន៍វិជ្ជាចូលមកមិនដឹងខ្លួន។
ជាចុងក្រោយខ្ញុំសូមស្នើរឲ្យប្រជាជនខ្មែរគ្រប់រូបត្រូវដឹងនូវភារកិច្ចរបស់ខ្លួន នោះគឺចេះឈឺច្អាល និងចូលរួមតាមដានរាល់ព្រឹត្តិការណ៍ក្នុងសង្គម ហើយត្រូវវិភាគថាវាអាចឲ្យផលយ៉ាងណានៅថ្ងៃអនាគត«គ្នាជាតិណាមួយលើលោកយើងនេះរីកចម្រើនដោយគ្មានការចូលរួមពីប្រជាជនឡើយ»។

