ចំពោះជំនឿទាំងនោះឥតទាំងមានហេតុផលផងក៏ពួកគាត់ជឿដែរ។ឧទាហរណ៍ដូចជាមានខ្លះនិយាយថាមាននាគមកចាប់ជាតិក៏ពួកគាត់ជឿយកតែម្តងបើសិនជាពួកគាត់ពីចារណាដោយហេតុផលនោះនិងដឹងភ្លាមថាវាពិតឬមិនពិត។
ចំពោះមនុស្សមានបញ្ញាវិញធ្វើអ្វីគឺប្រកបដោយហេតុផល មានដូចជាព្រះពុទ្ធជាដើម ព្រះអង្គបានពន្យល់មនុស្សឲ្យចាកផុតពីជំនឿប្រកបដោយបញ្ញា។កាលណាមនុស្សមាននូវបញ្ញានោះជំនឿនឹងស្លាប់តែបើមានជំនឿវិញបញ្ញានឹងស្លាបវិញ ព្រោះ2នេះជាធម៌ផ្ទុយគ្នា។
កាលពីសម័យព្រះពុទ្ធិ ព្រះអង្គពន្យល់មនុស្សឲ្យងើបពីជំនឿច្រើនណាស់ ធ្វើឲ្យពួកអ្នកសាសនាក្តៅនឹងព្រះអង្គមែនទែន។
នៅក្នុងជំនឿនៃប្រទេសឥណ្ឌា ការបូជាយញ្ញ ដូចជាការសម្លាប់សត្វថ្វាយព្រះដើម្បីឲ្យខ្លួនបានឡើងឋានសួគ៌ ដែលវាគ្មានហេតុផលទាល់តែសោះនិង ហេងហើយដែលក្នុងគម្ពីរគេនឹងអត់សរសេរថាសម្លាប់មនុស្សបានបុណ្យខំអីពួកយើងងាប់ដោយដៃពួកគាត់ហើយ ព្រោះការមិនរកហេតុផលនេះហើយទើបធ្វើឲ្យពួកគាត់មិនកើតបញ្ញ។
ដូចនេះបានគេហៅថាជំនឿសម្លាប់បញ្ញា។

