១- ពេលមិត្តភក្តិបងប្អូនញ៉ាំបាយជួបជុំគ្នា តែគេមិនបានអញ្ជើញអ្នក ពេលជួបគ្នាកុំសួរឱ្យសោះ
២- មិត្ភភក្តិបងប្អូនលែងលះគ្នា ឬ បែកបាក់គ្រួសារហើយ ពេលជួបគ្នា បើគេមិននិយាយទេ កុំសួរអី
៣- មានមិត្តរួមការងារឈ្លោះគ្នា ឬ មានទំនាក់ទំនងមិនល្អ ដឹងហើយបិទមាត់ឱ្យជិត កុំប្រាប់ថ្នាក់លើ
៤- នៅពេលដែលមានអ្នកណាម្នាក់និយាយមិនល្អពីអ្នកដទៃប្រាប់អ្នក កុំបន្ថែមល្បោយឱ្យសោះ គ្រាន់តែងក់ក្បាលទៅបានហើយ
៥- នៅពេលដែលសុខៗមានមនុស្សដែលធ្លាប់ធ្វើអាក្រក់ដាក់អ្នក បែរជាមកល្អជាមួយអ្នក គ្រាន់តែញញឹមទៅបានហើយ គួរធ្វើអ្វីធ្វើហ្នឹងទៅ កុំទៅរាក់ទាក់ ហើយក៏កុំទៅនិយាយអាក្រក់អ្វីដែរ ប្រយ័ត្នខ្លួន ហើយចាំទុកក្នុងចិត្តទៅបានហើយ

