ប្រាសាទ ព្រះវិហារ ត្រូវបាន ដាក់ ជា សម្បត្តិ បេតិកភណ្ឌ ពិភពលោក កាលពី ថ្ងៃ ទី ៧ កក្កដា ឆ្នាំ ២០០៨ ។ នៅ ថ្ងៃ ៧ កក្កដា២០១១ នេះ ជាថៃ ខួប ៣ឆ្នាំ ។ មន្ត្រី រដ្ឋាភិបាល កងទ័ព នៅ សមរភូមិមុខ និង ប្រជាជន កម្ពុជា ទូទាំង ប្រទេស បាន ប្រារព្ធ ពិធី ជួបជុំយ៉ាង អធិកអធម ដើម្បី សាទរ ថ្ងៃ ដ៏ វិសេសវិសាល ជា ប្រវត្តិសាស្ត្រ នេះ។
ពិធី ជួបជុំ ទ្រង់ទ្រាយ ធំ ត្រូវបាន ធ្វើឡើង នៅ ភូមិ ធម្មជាតិ សម្តេច តេជោ ជិត ប្រាសាទ ព្រះវិហារ ដោយ មាន ការចូលរួម ពីលោក ជុច ភឿន រដ្ឋលេខាធិការ ក្រសួង វប្បធម៌ និង ជា ប្រធាន អាជ្ញាធរជាតិ ព្រះវិហារ លោកនាយ ឧត្តមសេនីយ៍ ជា តារា មេទ័ពប្រចាំ សមរភូមិ មុខ ព្រម ទាំង កងទ័ព ឈរជើង នៅ សមរភូមិ ជាច្រើនរូប ទៀត ។
ដើម្បី សាទរ ថ្ងៃ ចុះបញ្ជី ប្រាសាទ ព្រះវិហារ ជា សម្បត្តិ បេតិកភណ្ឌ ពិភពលោក កាលពី ម៉ោង ៧ ព្រឹក ថ្ងៃ ទី ៧ កក្កដា នេះ តាមវត្ត អារាម នានា ក៏ បាន ទូងស្គរ ព្រមៗ គ្នា ។ ដោយឡែក នៅ ភ្នំពេញ ពិធី សាទរ ត្រូវបាន អាជ្ញាធរ ក្រុង រៀបចំ ធ្វើ នៅ ម៉ោង ១០ព្រឹក។ នៅ តាម វត្តអារាម គ្រឹះស្ថាន រដ្ឋ និង សាលារៀន មាន ពិធី ជួបជុំ ព្រះសង្ឃ មន្ត្រីរាជការ និង សិស្សសាលា ដើម្បី ទូងស្គរ និងវាយ ជួង នៅ ម៉ោង ១០ ព្រឹក ។ មន្ត្រីរាជការ និង សិស្សសាលា ក៏ បាន ប្រមូលផ្តុំ តាម ស្ថាប័ន នីមួយៗ ដោយ មាន កាន់ ទង់ជាតិ និងទង់ អង្គការ យូណេស្កូ លើក គ្រវី ព្រមទាំង ច្រៀង បទ ពង្សាវតារ ខ្មែរ ។
ជា ការកត់សម្គាល់ ក្នុង ពិធី សាទរ ថ្ងៃ ដាក់ ប្រាសាទ ព្រះវិហារ ជា សម្បត្តិ បេតិកភណ្ឌ ពិភពលោក នៅ ប្រាសាទ ព្រះវិហារចាប់តាំងពី ថ្ងៃ ម្សិលមិញ មកដល់ ថ្ងៃ ៧ កក្កដា នេះ មន្ត្រីជាន់ខ្ពស់ កម្ពុជា បាន លើក បង្ហាញ ដល់ អ្នកកាសែត ពី ការ វាយប្រហាររបស់ ថៃ មកលើ កម្ពុជា ជា បន្តបន្ទាប់ ចាប់តាំងពី ថ្ងៃ ១៥ កក្កដា ឆ្នាំ ២០០៨ ។ គ្រាប់កាំភ្លើង របស់ ទាហាន ថៃ ចំនួន ៤១៤ គ្រាប់ រួមទាំង គ្រាប់បែក ចង្កោម រាប់រយ គ្រាប់ ដែល បាន បំផ្លាញ ប្រាសាទព្រះវិហារ ក៏ ត្រូវ បាន លើកឡើង ក្នុង ពិធី ជួបជុំ ផងដែរ ។

