គេមើលងាយយើង ?

S
samtra8
សុភាសិតជនជាតិចិនមួយឃ្លាបានពោលថា " អ្នកមិនអាចហាមសត្វស្លាបមិនឲ្យហើរពីលើក្បាលរបស់អ្នកបាននោះទេ ប៉ុន្តែ​អ្នក​អាច​ហាម​វា​មិន​ឲ្យ​ធ្វើ​សំបុក្រលើ​សក់​របស់​អ្នកបាន ។ គ្មាននរណាម្នាក់អាចចាក់ទម្លុះដួងចិត្តរបស់អ្នកបាននោះទេ ប្រសិនបើអ្នកពុំអនុញាតិឲ្យការឈឺចាប់នោះ ឋិតក្នុងដួងចិត្តរបស់អ្នក " យើងអាចយកដៃដ៏ល្អរបស់យើងទៅវាយដុំថ្មដោយកំហឹង ប៉ុន្ដែទោះយើងឈឺចាប់ខ្លាំងប៉ុនណា ក៏ដុំថ្មមិនចេះឈឺចាប់ដែរ ។ 

ជាក់ស្ដែងនឹងជីវិតរបស់យើង " ប្រសិនបើយើងឈឺចាប់ដោយសារចេតនាអាក្រក់របស់នរណាម្នាក់ ឬខឹងសម្បារនឹងទង្វើមិនល្អរបស់នរណាម្នាក់ អ្នកឈឺចាប់មុនគេគឺយើងខ្លួនឯង " ។ ចាំថាជញ្ជាំងថ្មដែលយើងបានដាល់ដោយកំហឹង ការឈឺចាប់គឺជារបស់យើងមុនគេ ពុំមែនជាចំណែករបស់ជញ្ជាំងថ្មនោះទេ ។ ចាំថាពេលដែលយើងឈឺចាប់ខ្លាំង ពេលដែលយើងខឹងខ្លាំង តើយើងនឹងធ្វើជាជញ្ជាំងថ្ម ឬធ្វើជាកណ្ដាប់ដៃ ? តើយើងនឹងអនុញាតិឲ្យបក្សីធ្វើសំបុក្រលើក្បាលរបស់យើងទេ ? ហើយតើយើងនឹងអនុញ្ញាតឱ្យកំហឹងឆេះក្នុងទ្រូងយើងទេ?

Comments