-ចំពោះន័យធម្មតាពាក្យនេះចង់មានន័យថា ឲ្យតែត្រីនៅក្នុងកន្រ្តកជាមួយគ្នាបើមានស្អុយមួយហើយ គឺសន្និដ្ឋានថាស្អុយទាំងអស់។បើយើងវិភាគមើលទៅវាពិតជាមិនសមហេតុមិនសមផលផង សាកគិតទៅមើលតើវាអាចទៅរួចអត់ ចំពោះខ្ញុំវាមិនអាចទៅរួចទេ ព្រោះត្រីស្អុយមួយគឺវាស្អុយតែមួយនឹងឯង។
-ចំពោះន័យធៀបវិញពាក្យនេះចង់មានន័យថា បើនៅក្នុងក្រុមមនុស្សមានមនុស្សម្នាក់ដែលជាមនុស្សគ្មានការសិក្សា(មនុស្សអវិជ្ជា)គឺបានន័យថាមួយក្រុមនិងគ្នានរណាចេះម្នាក់ឡើយ។ចំពោខ្ញុំវិញបើក្នុងក្រុមមនុស្សនិងមានមនុស្សល្ងង់ម្នាក់គឺល្ងង់ម្នាក់និងហើយ ហើយបើឃើញថាល្ងង់ពីរនាក់គឺល្ងង់ពីរនាក់និងហើយ ចាំបាច់អីយកការសន្និដ្ឋានមិនកើតមួយទៅជាមិនកើតទាំងអស់។
ឧទាហរណ៍ក្នុងក្រុមគ្រួសារមានមានឪពុកទៅសម្លាប់គេចឹងក្រុមគ្រួសារនោះទាំងពូជមានទាំងក្មេងតូចទើបតែកើតទៅរួមគំនិតដែរមែនទេ នេះវាជាហេតុផលដែលមិនទំនងទាល់តែសោះ។សង្គមខ្មែរយើងសម្បូរណាស់អ្នកប្រើពាក្យនេះ លឺគេនិយាយម្តងៗខ្ញុំអៀនមាត់ជំនួសពួកគេណាស់ ដែលនិយាយឥតហេតុផលហើយ និយាយបែបនេះហៅថានិយាយបន្ថោកខ្លួនឯងតែម្តង។
សូមអរគុណចំពោះការអានអត្ថបទនេះ។

