ច្បាប់សម្រាប់សង្គមជាតិចែកចេញជា ២ យ៉ាងគឺ ច្បាបសរ ឥតសរសេរ ច្បាប់សរសេរ គឺជាច្បាប់សម្រាប់នគរ ដែលគេបានសរសេរចង ក្រងទុកឲ្យប្រជាពលរដ្ឋគោរព និងអនុវត្តតាម។ បើជនណាមិនគោរពតាមច្បាប់ នេះទេ តុលាការមានភារកិច្ចនឹងកាត់ទោសដាក់កំហុសលើជនដែលប្រព្រឹត្តបទ ល្មើស។ ឧទាហរណ៍ដូចជា មនុស្សម្នាក់ជិះម៉តូមិនឈប់ពេលមានភ្លើងសញ្ញ ពណ៌ក្រហម ជននេះនឹងត្រូវពិន័យដោយច្បាប់ដែលមានចែងស្រាប់ ដោយច្បាប់នេះគេហៅថា ច្បាប់សរសេរ។ ចោរដែលលួចអីវ៉ាន់គេ ត្រូវច្បាប់កាត់ទោសដាក់ គុក ដោយច្បាប់នេះហៅថា ច្បាប់សរសេរដែរ។ ដូច្នេះ ច្បាប់សរសេរ គឺមាន អំណាចនឹងកាត់ទោសដាក់កំហុសតាមមាត្រាដែលមានស្រាប់។ ច្បាប់សរសេរ នេះអាចផ្លាស់ប្តូរតាមកាលៈទេសៈទៅតាមសម័យកាល និងតាមចិត្តចង់របស់ អ្នកដឹកនាំនគរ។
តែចំពោះច្បាប់ឥតសរសេរវិញ គេអាចកត់សម្គាល់បានថា មានទំនៀម ទម្លាប់ប្រពៃណីដែលមាននៅក្នុងសង្គម។ ចំពោះច្បាប់នេះ គេមិនដែលសរសេរ ចងក្រងជាសៀវភៅ ឬជាវិន័យអ្វីតាមផ្លូវការទេ។ ច្បាប់នេះក៏ឥតមានចៅក្រម សម្រាប់កាត់ទោសសេចក្ដីដែរ គឺសង្គមមនុស្សតែម្តងជាអ្នកកាត់ទោស តែច្បាប់ ឥតសរសេរនេះ គឺត្រូវបានមនុស្សបង្ហាត់បង្រៀនបន្តបន្ទាប់គ្នាពីមាត់មួយទៅមាត់ មួយនិងពីម្នាក់ទៅម្នាក់។ ច្បាប់ឥតសរសេរកើតមកមុនមនុស្សកើតទៅទៀត មនុស្សកើតមកភ្លាមក៏ទទួលឥទ្ធិពលច្បាប់ឥតសរសេរភ្លាមដែរ ដោយច្បាប់ឥត សរសេរនេះមានឥទ្ធិពលខ្លាំងក្លាណាស់លើផ្នត់គំនិតរបស់មនុស្សម្នាក់ៗ ដោយ ច្បាប់នេះត្រូវសង្គមមនុស្សគោរពកោតខ្លាចជាងច្បាប់សរសេរទៀត។
ឧទាហរណ៍ កូនត្រូវដឹងគុណ និងគោរពកោតខ្លាចឪពុកម្តាយ ដោយត្រង់ នេះច្បាប់សរសេរឥតមានចែងទេ។ ក្មេងៗត្រូវគោរពចាស់ទុំ បើពាក់មួកដើរកាត់ មុខវត្ត គេត្រូវតែដោះមួក ។ល។ ទាំងនេះសុទ្ធតែច្បាប់ឥតសរសេរទាំងអស់។ ដូច្នេះ ពលរដ្ឋម្នាក់ៗដែលរស់នៅក្នុងនគរត្រូវគោរពតាមច្បាប់ទាំងពីរដែល
មាននៅក្នុងសង្គម។ អ្នកដែលអាចគោរពតាមច្បាប់ទាំងពីរនេះបានទើបគេហៅ
ថា ជាពលរដ្ឋល្អពិតប្រាកដមែនៗ។

