ការបូរណ៍ជារបស់ជនបដិវត្តន៍ប្រែជាឥតន័យចំពោះជាតិសាសន៍មួយ

S
samtra8
ជាទូទៅបើយើងសង្គេតមើលប្រទេសនានាកាលបើមានសង្គ្រាមឬប្រទេសជួបទុក្ខលំបាកហើយ នោះគ្រប់ជនបដិវត្តន៍មិនដែលឈនៅស្ងៀមឡើយពួកគេតែងតែរិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ហាទាំងនោះឥតដែលរុញរាឡើយបើទោះបីត្រូវលះបង់ជីវិតក៏ហ៊ានលះបង់ជីវិតដែរ បើសិនជាកាលៈទេសៈតម្រូវឲ្យធ្វើបែបនេះ។ពួកជនបដិវត្តន៍ប្រៀបដូចជាម៉ាសុីននៃការកែប្រែពីរបបមួយទៅរបបមួយទៀតដែលដើម្បីឆ្ពោះទៅរកសុខស្ថេរភាព(សុខទាំងកាយ សុខទាំងចិត្ត)។
តែការលះបង់ទាំងអស់នេះនិងប្រែទៅជាឥតន័យបើជាតិសាសន៍នោះមិនស្គាល់នរណាជាជនបដិវត្តន៍និងនរណាជាជនក្បត់។ខ្ញុំសង្កេតឃើញសង្គមនៃជាតិសាសន៍មួយដែលជនបដិវត្តន៍ត្រូវគេយកទៅសម្លាប់ចោលដែលនៅក្រោមរូបភាពជាជនក្បត់ជាតិ។មូលហេតុមកពីប្រទេសនោះមានការលូកដៃពីជនបរទេសដែលនៅជិតខាងពីព្រោះជនបរទេសនោះបានប៉ុនប៉ងលេបយកទឹកដីនោះជាយូរណាស់មកហើយតែមិនបានសម្រេច ហើយពួកគេបានបញ្ចូលមនោគមន៍ទៅជនជាតិម្ចាស់ស្រុកមិនឲ្យស្គាល់នរណាជាជនស្នែហាជាតិនិងនរណាជាជនបន្លំ។ហើយអ្វីទាំងអស់នេះហើយដែលធ្វើឲ្យយុវជនជំនាន់ក្រោយរបស់ប្រទេសនោះវង្វេងវង្វាន់ ដោយយុវជនខ្លះការលះបង់ចំពោះសង្គមគ្មានទេតែបើការលះបះចំពោះគូរស្នែហ៍វិញគឺសុខចិត្តងាប់ សាកគិតមើលទៅតើគប្បីនិងអ្នកស្នេហាជាតិដែលសុខចិត្តលះបង់ជីវិតដើម្បីអ្នកជំនាន់ក្រោយដែរឬទេ?បើសិនជាពួកគាត់បានដឹងវិញមិនដឹងថាពួកគាត់ឈឺចាប់ប៉ុណ្ណាទេ។
បើខ្ញុំក្រ លែកទៅមើលសង្គមនោះ ខ្ញុំឃើញថាពួកមិនខ្វល់ពីសង្គមមានច្រើនណាស់ ហើយមានពួកពង្វក់នៅក្នុងសង្គមក៏ច្រើនដែល ហើយខ្ញុំគិតថាបើសិនជាសង្គមមួយនោះ ពួកទាំងនោះមិនភ្លាក់ខ្លួនទេ ខ្ញុំគិតថាសង្គមនោះនិងរលាយហើយ មិនយូរទេ។
សូមអធ្យាស្រ័យផងបើមានកន្លែងណាមិនសមរម្យព្រោះនោះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំ។ខ្ញុំមិនឲ្យជឿលើអ្វីដែលខ្ញុំសរសេរទេ តែគ្រាន់ឲ្យអ្នកដែលបានអានអត្ថបទនេះយកទៅគិតតែប៉ុណ្ណោះ។
សូមអរគុណ

Comments