អត្ថន័យនៃទស្សនៈវិជ្ជារបស់លោកខុងជឺ

S
samtra8

គោលបំណងរបស់លោក ខុងជឺ ផ្តោតទៅលើដំណើរវឌ្ឍនភាព និងការ កសាងសង្គមមនុស្ស ដោយគោលបំណងនេះបានផ្សព្វផ្សាយមនោគមវិជ្ជារបស់ លោក គឺបណ្តុះបណ្តាលមនុស្សទាំងឡាយឲ្យចេះដកខ្លួនចេញពីជំនឿអកុសល ផ្សេងៗ ហើយឲ្យមនុស្សចេះស្រឡាញ់ជីវភាពរស់នៅក្នុងសង្គម និងឲ្យចេះស្វែងរកនូវគ្រប់មធ្យោបាយសម្រាប់ទប់ទល់នឹងវិបត្តិផ្សេងៗ ដែលមនុស្សទូទៅតែងតែ ជួបប្រទះគ្រប់ៗគ្នាក្នុងដំណើរជីវិតរបស់ខ្លួន។

ទស្សនៈនយោបាយរបស់លោក ខុងជឺ គឺជាការបញ្ជាញាណឲ្យស្វែងរក គ្រប់ធធ្យោបាយ ដើម្បីសម្រាលទុក្ខលំបាកទាំងឡាយរបស់មនុស្សឲ្យចេញផុតពី ជីវិត ប៉ុន្តែមិនមែនជាការគិតពីសេចក្តីសុខ និងបុណ្យបាបណាមួយទៅក្នុងជាតិ ក្រោយឡើយ។

Comments