គោលការណ៍អប់រំតាមលទ្ធិខុងជឺ

S
samtra8

1.អំពើណាដែលធ្វើទៅហើយបានទទួលផលដល់ខ្លួនឯង ហើយបានរងទុក្ខ ដល់អ្នកដទៃ សូមចៀសវាងកុំធ្វើអំពើនោះជាដាច់ខាត។


2.បើជួយអ្នកដទៃហើយ បែរជាត្រឡប់មកទទួលទុក្ខទោសវិញ ចូររត់គេចឲ្យ ផុតពីទុក្ខទោសនោះឲ្យបានមុនទុក្ខទោសនោះមកដល់។


3.អ្នកត្រូវទុកឲ្យអ្នកដទៃនិយាយពីគុណប្រយោជន៍របស់អ្នកវិញ ទើបប្រសើរ ជាង។


4.អ្វីដែលអ្នកមិនសប្បាយចិត្តចំពោះអ្នកធំធ្វើមកលើរូបអ្នក ចូរអ្នកកុំយកវា ទៅអនុវត្តលើមនុស្សក្រោមបង្គាប់អ្នក។


5.អ្វីដែលអ្នកតូចតាចធ្វើឲ្យអ្នកមិនសប្បាយចិត្ត ចូរកុំយកទៅអនុវត្តចំពោះ អ្នកធំ។


6.ប្រសិនបើមនុស្សដើរពីក្រោយអ្នកធ្វើឲ្យអ្នកខឹង ចូរអ្នកកុំយកអំពើរបស់វា ទៅធ្វើចំពោះមនុស្សដែលដើរខាងមុខអ្នក។ បើមនុស្សដើរនៅខាងស្តាំធ្វើ ឲ្យអ្នកខឹង ចូរអ្នកកុំយកអំពើរបស់វាទៅធ្វើចំពោះមនុស្សណាដែលដើរនៅ ខាងឆ្វេងអ្នកឲ្យសោះ។ បើចង់ឲ្យកូនគោរពអ្នក អ្នកត្រូវគោរពឪពុកម្តាយ អ្នកជាមុនសិន។


7.បើធ្វើគុណប្រយោជន៍ហើយ សូមកុំរំឭកគុណទាំងនោះនៅចំពោះមុខគ ឲ្យសោះ បើមិនដូចនោះទេ គុណប៉ុនភ្នំនឹងត្រូវរលាយ។

Comments