គំនិតលោក: លីវ តឺហួរ តួសម្ដែងនិងអ្នកចម្រៀងដ៏ល្បីរបស់ហុងកុង

S
samtra8
លោក លីវ តឺហួរ​ កំពូល​តារា​ចិន​ និយាយ​ថា​ ខ្ញុំមិនសេពគប់មនុស្សនឹងលុយ ព្រោះប្រាក់របស់គេមិនមែនជាប្រាក់របស់ខ្ញុំ។

ខ្ញុំមិនមើលងាយមនុស្សក្រខ្សត់រសាត់អណ្តែត ព្រោះគេមិនបានសុំលុយខ្ញុំទៅចិញ្ចឹមជីវិត។

ខ្ញុំ មិនស្ងើចសរសើរ ត្រេកអរនឹងអ្នកមានអំណាចបុណ្យសក្តិ ព្រោះភាពងាយស្រួល ហ៊ឺហារសំបូរសប្បាយ វាក៏ត្រូវមានតម្លៃក្នុងការចាយវាយដូចគ្នា។

ខ្ញុំយកចិត្តទុកដាក់​ឃែរ៍ (Care) ចំពោះតែ :

១_ មនុស្សដែលធ្លាប់ រួមសុខ រួមទុក្ខនឹងខ្ញុំ។

២_ មនុស្សដែល ស្រង់ខ្ញុំ ឱ្យខ្ញុំក្រោកឡើងខណៈដែលខ្ញុំដួល។

៣_មនុស្ស ដែលមិនបោះបង់ខ្ញុំ ទោះបីជាខ្ញុំគ្មានអ្វីសល់នៅក្នុងខ្លួនក៏ដោយ។

#ជឿទេ !

មិត្តពិតប្រាកដ សម្ដីមិនសូវផ្អែម តែមិត្តសម្ដីផ្អែមភាគច្រើន ពូកែលេងទឹកមុខ។ 

ចូលចិត្តខ្ញុំ ក៏សេបគប់ចុះ មិនចូលចិត្តខ្ញុំ ក៏អញ្ជើញទៅឱ្យឆ្ងាយ។ 

ជីវិតមនុស្ស សែនខ្លីណាស់ ហេតុអ្វីចាំបាច់មកអង្គុយលុញមុខគ្នាធ្វើអ្វី ?

ទោះបីជា មិនចេះអក្សរមួយតួ ក៏មើលមនុស្សដឹង !
ដើមឈើខ្ពស់ កុំភ្លេចឫស ថ្ងៃណាដែលអ្នក រុងរឿងរុងរោចន៍ ក៏កុំភ្លេចរំលឹកគុណ៕

Comments