"៤ចំណុចសំខាន់ៗដែលអ្នកបើកបររថយន្តបែនដឹកដីត្រូវតែត្រួតពិនិត្យជាប្រចាំថ្ងៃ"

S
sangsary
ការប្រើប្រាស់រថយន្តបែនដឹកដី អ្នកបើកបរត្រូវតែធ្វើការត្រួតពិនិត្យ៤ចំណុចសំខាន់ជាប្រចាំថ្ងៃដូចជា៖

ទី១ៈ ធុងទឹក
នៅពេលព្រឹកព្រលឹមមុននឹងយើងដំណើរការម៉ាសុីន ចាំបាច់ត្រូវតែបើកគំរបធុងទឹកមើលថាតើវាមានពេញឬក៏មិនពេញ ប្រសិនបើវាខ្វះយើងត្រូវចាក់ថែមអោយពេញ។
ទី២ៈ ប្រេងម៉ាសុីន
ដូចគ្នាទៅនឹងការមើលទឹកដែរ មុនយើងបញ្ឆេះរថយន្តយើងត្រូវដកម៉ាកកេប្រងម៉ាសុីនមើលថាប្រងម៉ាសុីនមានគ្រប់ត្រឹមគំនូសទី២របស់វាហើយឬនៅ ប្រសិនបើវាមិនគ្រប់ត្រឹមគំនូសទី២ទេយើងត្រូវចាក់ប្រេងម៉ាសុីនថែម។ករណីដែលឡានរបស់យើងមានប្រេងម៉ាសុីនមិនគ្រប់ហើយយើងនៅតែដំណើរការម៉ាសុីនរបស់វា នោះវានឹងធ្វើអោយបូមប្រេងម៉ាសុីនឡានរបស់យើងឆាប់ខូច!
ទី៣ៈ អ៊ែរ(Air)
អ៊ែរយើងអាចនិយាយបានថាវាជាចំណុចសំខាន់ជាងគេ ពីព្រោះរថយន្តបែនដឹកដីយើងតែតែបើកបរវាតាមផ្លូវលំ ផ្លូវដីក្រហម និងតាមវាលស្រែដែលវាមានធូលីហុយជាច្រើន ហើយធូលីទាំងនោះវាបានធ្វើការចាប់ស្ទាក់ទុកនៅក្នុងអ៊ែរឡានរបស់យើង ដូច្នេះហើយក្នុងមួយថ្ងៃយើងត្រូវតែដោះវាចេញមកបាញ់ធូលីទាំងនោះចោល ម្តងឬក៏ពីរដងតាមការជាក់ស្តែង។
ទី៤ៈ បាញ់បញ្ចូលខ្លាញ់គោ
ក្នុងរយះពេលពី៣ថ្ងៃទៅមួយសប្តាហ៌ម្តងយើងត្រូវបញ្ចូលខ្លាញ់គោទៅត្រង់ចំណុចៈក្បាលជន្ទាស ជើងសារ៉ាងបែន ខ្វែងកាឡេមុខក្រោយ និងកន្លែងផ្សេងៗជាច្រើនទៀតដែលមានបំពាក់ក្បាលក្រេស(Head Grease)។
ទាំងនេះគ្រាន់តែជាចំណេះដឹងខ្លះៗដែលខ្ញុំមានហើយចង់ចែករំលែកទៅដល់បងប្អូនយើងអោយបានដឹងតែប៉ុណ្ណោះ។

Comments