អង្គុយមាត់ស្ទឹងសម្លឹងទឹក ហូរនាំចិត្តនឹកដល់ស្នេហា ដែលឃ្លាតទៅបាត់តាមជលសា មិនដឹងថ្ងៃណាវិលជួបវិញ។
ស្ទឹងវែងចិត្តវែងរែងចំបែង សែនឆ្ងាយក្រៃលែងសែនទោម្និញ
ចង់ជួបចង់ក្បែរថែរគ្នាវិញ ឲ្យតែស្រឡាញ់នៅតែស្មគ្រ ។
តែទឹកមិនយល់នៅតែហូរ ឲ្យចិត្តថ្ងួចថ្ងូរនៅអន់អាក់
ចាប់ទឹកមិនបានយកមកដាក់ យើងទាំងពីរនាក់លើខ្នើយផ្ទឹម។
មាត់ស្ទឹងមាត់មនុស្សដែលជេស្តី មាត់វែងមាត់ខ្លីមិនសង្ឃឹម
មាត់ស្ទឹងមាត់មនុស្សឲ្យញញឹម ម្នាក់ឯងក្នុងនឹមនៃវាសនា ។
មើលខ្សែរទឹកហូរជាប់មិនដាច់ មិនដូចជាខ្សាច់ជាប់ផលសា
រីកផងរោយផងតាមវាសនា ឥតមាននរណាខ្វាយខ្វល់ឡើយ ។
ជីវិតតាមស្ទឹងខំប្រឹងហែល ជីវិតមិនដែលរួចដល់ត្រើយ
បើនៅតែមានកាយនេះហើយ ទុក្ខជាចម្លើយនៃវាសនា ។ អង្គុយសម្លឹងស្ទឹងជីវិត សម្រែកដួងចិត្តគិតប្រាថ្នា
សូមនៅក្បែរស្ទឹងលុះមរណា សាងផ្នូរស្នេហាជាមួយគ្នា ។


