ក្ដីទុក្ខ

sarin12
.ទុក្ខព្រោះ គិតថា អ្នកនេះ អ្នកនោះ មិនឱ្យតម្លៃខ្លួនឯង, សុខព្រោះគិតឃើញគុណតម្លៃពិតប្រាកដរបស់ខ្លួន ។
• ទុក្ខព្រោះ ការចង់បានរបស់ដែលខ្លួនឯងមិនមាន, សុខព្រោះពេញចិត្តនឹង អ្វីដែលខ្លួនឯងមាន ពិសេស ៗ ។
• ទុក្ខព្រោះ ការចុះចូលសង្គមនិយមមុខមាត់ ហើយក៏ខកចិត្ត, សុខព្រោះការចុះចូលសង្គមអប់រំមេត្តា គ្មានការខកចិត្ត ។
• ទុក្ខព្រោះ ដាក់លក្ខខណ្ឌនៃសេចក្ដីសុខ ធំខ្ពស់ពេក, សុខព្រោះការបរិភោគប្រើប្រាស់របស់ងាយៗ ធម្មតា ៗ ។
• ទុក្ខព្រោះប្រកាន់ អត្តា, ខ្វល់នឹងការរក អ្វីៗ ឱ្យខ្លួនឯង, សុខព្រោះ សតិប្បដ្ឋាន មិនខ្វល់នឹងរកអ្វី ឱ្យអត្តាឡើយ.៕៚
 

Comments