វេជ្ជ.ឌុក ហុកឈឿង

sarin12
វេជ្ជ.ឌុក ហុកឈឿង

  បាត់ប្រុសស្ងួនទៅណា?

១-ថ្ងៃស្អែកថ្ងៃថ្មីថ្ងៃស្រីរងចាំ
តាមពាក្យបណ្តាំបងផ្តាំដល់អូន
អធ្រាត្រយប់ស្ងាត់សព្វសត្វបាត់សូន្យ
គេងនឹកប្រុសស្ងួនចាំជួបថ្ងៃស្អែក ។

២-យប់ណាស់ហើយម្តេចឡើយគេងមិនលក់
អារម្មណ៍វីវក់ឈ្លីឈ្លក់ចម្លែក
រងចាំថ្ងៃមួយតឹងទ្រូងស្ទើរបែក
ចិត្តរេបែងចែកខ្លោចផ្សាសោកសៅ ។

៣-រឿងបាត់ដំបងចងក្រងស្នេហា
តើបងទៅណាឲ្យអូនស្រែកហៅ
អធ្រាត្រយប់ស្ងាត់បាត់តែប្រុសពៅ
លុះលង់ឥឡូវពុំឃើញពុំងា ។

៤-មៀមអើយកុំយំឲ្យខ្ញុំទុក្ខា
ញាំញីឱរ៉ាចិន្តាកំព្រា
រងចាំប្រុសថ្លៃដួងចិត្តគ្រាំគ្រា
ព្រោះកម្មវេរាឬមួយយ៉ាងណា? ។

Comments