ពាក្យអប់រំខ្លីៗ🙏🙏🙏

sarin12

ខ្ញុំមកនេះមិនបានជូនពរទេ តែខ្ញុំជួយរំឭកថា ថ្ងៃនេះជាថ្ងៃចុងក្រោយនៃឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីនៃគ្រិស្តករាជ គ្រប់យ៉ាងបានរលត់អស់ទៅសូន្យទៅ មិនមានអ្វីដែលរំពឹងថា តាំងនៅបន្តទៀតនោះទេ ព្រោះថា ពេលវេលាមិនដែលឈប់ទ្រឹងរង់ចាំនរណាម្នាក់ឡើយ។ ដូចនេះ ចូរប្រើប្រាស់ពេលវេលា ដែលសេសសល់ចំពោះវ័យរបស់យើង ដែលកំពុងប្រាកដ។ ពេលនេះ មច្ចុរាជកំពុងរងចាំលើកទង់ជ័យ។ បើអ្នកទទួលយកការសប្បាយបាន នោះអ្នកក៏គប្បីទទួលយកសេចក្តីទុក្ខ ភាពឈឺចាប់ ការព្រាត់ប្រាស់បានដូចគ្នា។ សូមព្យាយាមកាត់បន្ថយការបររិភោគគ្រឿងស្រវឹងនានា ដែលបង្កបញ្ហាជាអតិបរិមាក្នុងសង្គម។ ឆ្នាំដែលអ្នកគិតថា ថ្មី គឺជាឆ្នាំដែលអ្នកក្លាយទៅជាមនុស្សចាស់។ 🙂 សូមរក្សាសន្តិភាពទាំងអស់គ្នា!

Comments