បទពិចារណា🙏

sarin12
កូន​ជា​ទី​ស្រឡាញ់! ផ្លូវ​នៃ​ដំណើរ​ជីវិត​នោះ មិន​មែន​សុទ្ធ​តែ​រាប​ស្មើ​ទៅ​ទាំង​អស់​នោះ​ទេ ។ ជីវិត​មាន​ឡើង​មាន​ចុះ មាន​សុខ​មាន​ទុក្ខ​ជា​គូ​គ្នា​ទៅ​រហូត​ដោយ​ចំពោះ​ក្នុង​កិច្ច​ការ​ងារ​បើ​រឹត​តែ​ការងារ​ធំរឹត​តែ​មាន​ឧបសគ្គ ។ ប្រសិន​បើ​កូន​ធ្វើ​ការ​ងារ​អ្វី​មួយ ដែល​កូន​គិត​សព្វ​គ្រប់​ហើយ​ថា ជា​ការ​ងារ​ល្អ​ត្រឹម​ត្រូវ​ ជា​ការ​ងារ​ដែល​អាច​នាំ​ឲ្យ​ចម្រើន​ទៅ​មុខ​បាន ប៉ុន្តែ​កាល​បើ​ធ្វើ​ទៅ​ៗ ការងារ​នោះ​បែរ​ជា​ត្រូវ​រាំង​ស្ទះ មិន​ប្រព្រឹត្ត​ទៅ​តាម​ដូច​ដែល​បាន​គិត​ទុក​ទេ ពោល​គឺ​មាន​ឧសគ្គ កូន​ត្រូវ​ពុះ​ពារ​នូវ​ឧបសគ្គ នោះ​ ទៅ​ឲ្យ​បាន​ដោយ​សតិ​បញ្ញា ដោយ​ការ​អត់​ធន់​ និង​ព្យាយាម កុំ​ស្លន់​ស្លោ ត្រូវ​ចាត់​ចែង​ដោះ​ស្រាយ​ឲ្យ​ស្រួល​បួល កុំ​រួញ​ថយ​ដោយ​អស់​កម្លាំង​ចិត្ត​ជា​មុន​នោះ ។

Comments