លោកនេះសូន្យសោះ

sarin12
អ្វីៗ ក៏មិន​មែន​ជា​របស់​យើង​ដែរ ដូច​ជា​រូបកាយ​យើង​នេះ ដែល​យើង​ស្រឡាញ់​ណាស់ ថែរក្សា​ណាស់ សឹង​តែ​ទៅ​ឈ្លោះ​នឹង​អ្នក​ដទៃ ព្រោះ​ហេតុ​តែ​ប្រកាន់​នូវ​រូប​កាយ​នេះ​ទៀត​ផង ប៉ុន្តែ​ជាទី​បំផុត រូប​កាយ​នេះ​ជា​របស់​ភ្លើង​ឆាប​ឆេះ​ក្នុង​ឈាបនដ្ឋាន សូម្បី​កំពុង​នៅ​រស់ ក៏​ត្រូវ​ដុត​ឆេះ​ដោយ​ភ្លើង​ជរា ភ្លើង​ព្យាធិ ភ្លើង​មរណៈ​ដែរ តើ​ជា​របស់​យើង​យ៉ាង​ដូច​ម្ដេច​ទៅ ព្រោះ​ដែល​សន្មត​ថា​ជា​យើង​នោះ គឺ​បញ្ចក្ខន្ធ​ហ្នឹង​ហើយ ដែល​ប្រព្រឹត្ត​ទៅ​តាម​និយាមធម៌ ប្រែប្រួល​នោះ​ឯង ។

Comments