# - នៅក្នុងមនុស្សយើងម្នាក់ ៗ នេះគឺជាតួធម៌ ដែល ព្រះដ៏មានព្រះភាគទ្រង់ប្រកាសសម្ដែង ក្នុងរវាង ៤៥ ព្រះវស្សា គឺ ព្រះអង្គទ្រង់ត្រាស់សម្ដែងតែអំពីទុក្ខ និងការរំលត់ទុក្ខ (បិ-២១/ទំ- ៦២ )
ដូច្នេះ យើងគួរអាន គួរមើលជីវិតយើងដោយសតិ វិបស្សនា ដូចព្រះពុទ្ធឧទាននៅមាត់ស្រះមុច្ចលិន្ច ថា សុខោ វិវេកោ តុជ្ឋស្ស សុតធម្មស្ស បស្សតោ សេចក្ដីស្ងប់ស្ងាត់ របស់អ្នកដែលត្រេកអរក្នុងទីស្ងាត់ ជាអ្នកមានធម៌បានស្ដាប់ហើយ ពិចារណាឃើញនូវធម៌ នាំមកនូវសេចក្ដីសុខ 🙏។ អព្យាបជ្ឃំ សុខំ លោកេ ការមិនបៀតបៀនគ្នា ជាសុខក្នុងលោក ៕ (បិ -៥២/ ទំ- ១៣៤) សូមអនុមោទនា🙏🙏🙏❤❤


