គំនិតអប់រំចិត្តសំខាន់ៗ ដែលមនុស្សឆ្លាតៗ តែងអនុវត្តក្នុងសង្គមទំនើប
ពីមួយដំណាក់កាលទៅមួយដំណាក់កាលក្នុងជីវិត មានទាំងពេលសប្បាយនិងពេលទុក្ខសោក។ គ្រាន់តែមនុស្សមួយចំនួន ពេកជួបបញ្ហា តែងយកទុក្ខដាក់ខ្លួនមិនព្រមលែង។ នេះហើយជាឧបសគ្គបណ្តាលឲ្យអ្នកធ្លាក់ទឹកចិត្ត និងដើរយឺតជាងគេ។ ក្នុងសង្គមទំនើបសម្បូរបែប មនុស្សឆ្លាតៗ មិនអាចរវល់តែស្រ្តេសរហូតបានទេ។ ត្រូវតែចេះពីវិធីអប់រំចិត្ត មានគំនិតចាស់ទុំ អាចបត់បែនទៅតាមស្ថានការណ៍លំបាកៗរាប់មិនអស់។


