មានទ្រព្យ តែខ្វះការគ្រប់គ្រងចិត្ត ជីវិតមិនបានសុខនោះទេ
សម្រាប់អ្នកដែលមានចិត្តហោះហើរ ចិត្តមិននៅក្រោមបង្គាប់ បើបណ្តោយ គឺអាចកើតជាជំងឺសរសៃប្រសាទ។ វិធីសាស្រ្តគឺមិនអាចកំណត់ជាក់លាក់ថាមួយណាល្អ មួយណាប្រសើរ និងស័ក្តិសមបំផុតនោះទេ លុះត្រាតែមានការស្វែងយល់ច្បាស់លាស់ពីប្រភេទនៃវិបត្តិផ្លូវចិត្តរបស់បុគ្គល និងធ្វើការពិភាក្សាផ្ទាល់ជាមុនសិន។ប៉ុន្តែជាទូទៅ អ្វីដែលអាចធ្វើបាន គឺ«មេត្តាភាវនាជាការចម្រើនមេត្តា ឬចិត្តស្រឡាញ់ » ដោយផ្សាយមេត្តា «សូមឲ្យខ្ញុំបានសុខ រួចផុតពីទុក្ខ»ដើម្បីឲ្យខ្លួនឯងរួចផុតពីទុក្ខសិន ដែលប្រៀបបាននឹងដកភ្លើងទុក្ខចេញពីចិត្តខ្លួន មុននឹងផ្សាយមេត្តាដល់អ្នកនៅជុំវិញខ្លួន។ ជាទូទៅ អ្នកមានវិបត្តិផ្លូវចិត្តតែងតែស្មុគស្មាញ និងប្រមូលផ្តុំនូវការគិតច្រើន ហើយការធ្វើមេត្តាភាវនានេះ នឹងអាចដកចេញបានខ្លះដែរ ដោយដាក់បញ្ចូលវិញនូវភាពត្រជាក់ត្រជុំ ប៉ុន្តែវិធីសាស្រ្តនេះត្រូវការការបង្ហាត់បង្ហាញពីអ្នកជំនាញទើបអាចធ្វើបានប្រកបដោយប្រសិទ្ធភាព។


