ក្មេងដើរលឿន ចាស់ស្គាល់ផ្លូវ
ការរស់នៅក្នុងជីវិតប្រចាំថ្ងៃ យើងឃើញថាក្មេងៗសម័យថ្មីនេះអាចរៀនសូត្រមានចំណេះជំនាញច្រើនជាងមនុស្សចាស់ ព្រោះក្មេងកើតចំសម័យដែលបច្ចេកវិទ្យារីកចម្រើនជឿនលឿន នឹងមិនមានសង្គ្រាម។ ប៉ុន្តែមនុស្សចាស់វិញមានបទពិសោធន៍ធ្វើការងារនានាក្នុងជីវិតច្រើនជាងក្មេង ដែលអាចជួយតម្រង់ផ្លូវឲ្យក្មេងៗបាន។


