កំណាព្យថ្ងៃលិច
ឯនាយជើងមេឃទោចស្រែកយុំ ក្នុងព្រឹក្សព្រៃធំហៅរកគូ ជើងមេឃក្រហមចិត្ដថ្ងួចថ្ងូរ បាត់សូន្យសែនយូរកំព្រាប្រាណ។
ថ្ងៃលិចបាត់អ្នកបាត់សូរិយា ថ្ងៃលិចកាលណានឹកកល្យាណ
លិចហើយមិនអាចមកជួបបាន ធ្វើម្តេចនឹងបានប្រាណកៀកកើយ ។
ថ្ងៃលិចបាត់ទៅបាត់សង្ឃឹម ផុតថ្ងៃញញឹមនឹងបានជួប
ជើងមេឃងងឹតទៅមិនរួច រាត្រីលាក់លួចទុកស្នេហា ។
រស្មីពណ៌មាសផ្សាយពេញមេឃ ធម្មជាតិចំឡែកខុសធម្មតា
ស្អាតណាស់ស្រស់ណាស់ខ្វះជីវា ចិត្តប៉ងប្រាថ្នាថាជាគូរ។
អង្ឃឹមថ្ងៃលិចហើយរះវិញ ផែនដីទន្ទេញចាំមើលផ្លូវ
មិនអាចរស់បានដល់ឥឡូវ បើអ្នកលិចទៅត្រឡប់វិញ ។
ថ្ងៃណាពេលណាទើបឈប់លិច រងចាំជានិច្ចទាំងទោម្និញ
អរុណោទ័យវិលមកវិញ អ្នកដែលស្រឡាញ់បានយល់ចិត្ត ។


