រឿង "ពស់និងរណារ"

sarin12

រឿង “ពស់ និង រណារ”

 

🐍មានពស់មួយក្បាលវារចូលហាងលក់សម្ភារៈជាងឈើមួយកន្លែង។ នៅពេលវារកាត់រណារមួយដើម ស្រាប់តែត្រូវមុតដោយសារតែផ្លែរណារដែលនៅនឹងថ្កល់ ភ្លាមៗនោះពស់ក៏វារបកមកចឹកផ្លែរណារវិញ។ កាន់តែចឹក មាត់វាកាន់តែរងរបួស ។

ដោយសារមិនយល់ថាអ្វីកើតឡើង វាគិតថា ផ្លែរណារកំពុងវាយប្រហារលើវា ពស់នេះក៏សម្រេចចិត្ដព័ទ្ធផ្លែរណារ ក្នុងគោលបំណងធ្វើឲ្យរណារថប់ដង្ហើមងាប់ តែចុងក្រោយពស់ក៏ត្រូវងាប់ដោយសាររណារមួយដើមដែលគ្មានសតិគ្មានញាណទៅវិញ។

 

🍁ពេលខ្លះ យើងប្រតិកម្មដោយកំហឹងក្នុងបំណងធ្វើបាបអ្នកដែលបានប្រព្រឹត្តអាក្រក់លើយើង ប៉ុន្ដែតាមពិត យើងកំពុងតែធ្វើឲ្យខ្លួនឯងកាន់តែរងគ្រោះតែប៉ុណ្ណោះ។

 

🍁 ក្នុងជីវិត ជួនកាលជារឿងល្អដែលកុំទៅអើពើលើទង្វើអាក្រក់របស់អ្នកទទៃ។ ធ្វើជាមនុស្សកុំមានចិត្ដគុំគួន ឬការសងសឹកនរណាម្នាក់ ព្រោះថាលទ្ធិផលគឺមានតែភាពអន្ដរាយ និងវិប្បដិសារី ដែលមិនអាចបកក្រោយបាន។ 

 

🍁 ត្រូវម្ចាស់ការលើខ្លួនឯង កុំបណ្ដោយឲ្យស្ថានភាពឬពាក្យសម្ដីរបស់អ្នកដទៃម���បំផ្លាញលក្ខណសម្បត្ដិនិងអត្ដចរិតល្អរបស់អ្នក ដែលនាំឲ្យខូចកិច្ចការធំ។

 

🍁ខឹង១នាទី វិប្បដិសារី១ជីវិត។

Comments