ចិត្តមនុស្សស្រី🤍

sarin12

មនុស្សប្រុសដែលខ្ញុំចង់ផ្ញើជីវិតជាមួយ

មិនមែនជាមនុស្សប្រុសសង្ហា ឬអ្នកមានស្ដុកស្ដម្ភអ្វីទេ

ប៉ុន្តែគឺជាមនុស្សដែលធ្វើអ្វីក៏ដោយ

គឺគាត់នឹងគិតពីអារម្មណ៍របស់ខ្ញុំជាមុន

បុរសម្នាក់ដែលយកចិត្តទុកដាក់តាំងពីរឿងតូចតាច

បុរសម្នាក់ដែលមានភាពកក់ក្តៅ ស្មោះត្រង់ និងមានមោទនភាពចំពោះខ្ញុំ។

បុរសដែលមិនកុហក មិនបោកប្រាស់

មិនធ្វើឱ្យខ្ញុំខូចចិត្ត និងមិនធ្វើបាបផ្លូវចិត្តគ្នា

ចេះអភ័យទោស ថែរក្សា យកចិត្តទុកដាក់គ្នា

មិនទុកឱ្យភាគីម្ខាងទៀតឯកា នឹកគ្នាគ្រប់ពេល

ល្អមិនប្រែប្រួល អាចផ្ញើអនាគតបាន

បុរសប្រភេទនេះហើយ ដែលខ្ញុំចង់រស់នៅជាមួយ

Comments