ពុទ្ធោ ឧប្បន្នោ លោកេ : ព្រះពុទ្ធកើតឡើងហើយក្នុងលោក។
ធម្មោ ឧប្បន្នោ លោកេ : ព្រះធម៌កើតឡើងហើយក្នុងលោក។
សង្ឃោ ឧប្បន្នា លោកេ : ព្រះសង្ឃកើតឡើងហើយក្នុងលោក ។
សីលេន សុគតឹ យន្តិ សីលេនភោគសម្បទា សីលេន និព្វុតឹ យន្តិ តស្មា សីលំវិសោធយេ។
សត្វទាំងឡាយ បានទៅកាន់ស្ថានសួគ៌ក៏ព្រោះសីល សត្វទាំងឡាយបានបរិបូណ៌ដោយភោគក៏ព្រោះសីល សត្វទាំងឡាយ បានទៅកាន់ទីរំលត់ទុក្ខ គឺព្រះនិព្វានក៏ព្រោះសីល ព្រោះហេតុនោះ បុគ្គលជាសប្បុរស គប្បីជំរះនូវសីលឲ្យបរិសុទ្ធ កុំឲ្យសៅហ្មង🙏🙏🙏


