កិច្ចការងារជាកុសល គឺ មានច្រើនណាស់ដែលយើងត្រូវធ្វើ មិនមែនក្រៅពីការងារដាំបាយស្លនិងការងារចិញ្ចឹមជីវិត ផុតរដូវកាលធ្វើហើយក៏ត្រូវចប់ដែរនោះគឺមិនមែនទេ នៅមានការងារដែលត្រូវធ្វើឬដែលត្រូវបង្កើតឡើងតាមដួងចិត្ត ហើយការងារតាមផ្លូវចិត្តនេះ គឺមិនប្រាកដថាវាជាការងារកុសលទាំងស្រុងនោះ ព្រោះចិត្តនៅមានកិលេស នៅមានលោភៈ ទោសៈ មោហៈ ដែលវាបានដេកត្រាំនៅក្នុងចិត្តរបស់អ្នក។


