យប់នេះព្រះច័ន្ទ រះភ្លឺថ្លា!

S
sarou-kh
យប់នេះព្រះច័ន្ទ រះភ្លឺថ្លា! ទស្សនីយ៍លោកា ពីថាមពល កកើត បំភ័ណ ភាំងភក្ត្រា ! កម្លាំងធម្មា បង្កើតលោក!
ទោះធម្មជាតិ ខ្លះហៅព្រះ ខ្លះហៅស៊ិវ៉ា ខ្លះហៅអុលឡា ខ្លះហៅយ៉ាវវ៉េ!
លោកនេះថាមាន ប្រៀបដូចគ្មាន មាននេះមាននោះ កើតពីទទេ!
ម្តងកើតម្តងរលត់ ម្តងចម្រើនលូតលាស់ ម្តងប្រែប្រួល ម្តងវិនាសសូន្យសុង! ហើយក៏កើតមានឡើងវិញ កើតរលត់ៗ អនន្នដងតទៅ!
ហៅថាមាន នោះមានអ្វីក្រៅពី រូប និង ថាមពល ដីទឹកភ្លើងខ្យល់ លំហអាកាស!
ហៅថាគ្មាន នោះដ្បិតអ្វីលោកនេះ កើតពីភាពទទេ(Black Hole) ហើយចម្រើនឡើងមក ប្រែប្រួលវិនាសទៅទទេវិញកើតរលត់អនន្នដង ឥតគណនា។ ថាមពល និង ដីទឹកភ្លើងខ្យល់ អាកាសវេហា បានបង្កើតទស្សនីយភាពលោកិយ៍នេះឡើងមក លលេងយ៉ាងអស្ចារ្យ តែជីវិតនេះចៀសមិនផុតពីទុក្ខសោកា! ក្នុងវាលវដ្តសង្សារ ច្នេះតទៅ!
ថាមាន ដូចជាមិនមានអ្វីទេ ថាគ្មាន ដូចជាមាន ព្រោះតែ ទស្សនិយភាព(Illusion) នៃលោកិយ៍នេះ គ្រាន់តែកកើតពី ថាមពល និង ដីទឹកភ្លើងខ្យល់-អាកាសវេហា ជាការបំភ័ណ តែប៉ុណ្ណោះ!
លោកិយ៍នេះ កកើតឡើងមក ដើម្បីអោយសត្តនិករ ធ្វើពិសោធន៍ ជាមួយពិភពនិមិត្ត នេះតែប៉ុណ្ណោះ!!!
អាចជារូបភាពនៃ ធម្មជាតិ និង មេឃ
អាចជារូបភាពនៃ សកម្មភាពក្រៅផ្ទះ និង អក្សរ​ដែល​និយាយថា 'W

Comments