+សត្វឥន្ទ្រីក្បាលស
-សត្វឥន្ទ្រីក្បាលស (bald eagle) គឺជាសត្វមួយប្រភេទដែលគេចាត់ទុកថាជាសត្វបក្សីដ៏អង់អាចនិងពោរពេញដោយថាមពល។
យើងអាចសម្គាល់វាតាមរយៈរោមក្បាលពណ៌សកន្ទុយពណ៌ស ខ្លួនពណ៌ត្នោត និងចំពុះពណ៌លឿងវាជាបក្សីដែលចូលចិត្តរស់នៅតំបន់
ដែលមានប្រភពទឹកដូចជា បឹងបួរ សមុទ្រ មហាសមុទ្រជាដើមដែលជាតំបន់សំបូរដោយប្រភពចំណីពួកវាស៊ីសាច់សត្វផ្សេងៗ
ដូចជា ត្រី ពស់ អណ្ដើក ទន្សាយ និងបក្សីតូចៗផ្សេងទៀតជាអាហារ។ សត្វនេះវាអាចធ្វើចលនាទម្លាក់ខ្លួនបានយ៉ាងលឿនក្នុងល្បឿនប្រហែល១៦០គីឡូម៉ែត្រក្នុងមួយម៉ោងដើម្បីវាយប្រហារសត្វទាំងនោះជាចំណីហើយករជាសត្វដែលធំជាងគេនៅលើពិភពលោកវាមានស្លាបប្រវែងជាង២ម៉ែត្រទម្ងន់៣ទៅ៧គីឡូក្រាម និងទំហំសរុបចន្លោះពី ៧១ទៅ ៩៦សង់ទីម៉ែត្រក៏ជាកំពូលបក្សីដែលមានសម្ថតភាពអាចហើរបានយ៉ាងខ្ពស់ក្នុងរយៈកម្ពស់ដល់ទៅជាង៣០០០ម៉ែត្រនិងអាចត្រដាងស្លាបបានជាច្រើនម៉ោងនៅលើអាកាស។

