សព្វេសង្ខារាទុក្ខំ សង្ខារទាំងឡាយជាទុក្ខ ទុក្ខព្រាត់សត្វសង្ខារជាទីស្រឡាញ់ !
កូនជាមនុស្សគ្មានសមត្តភាព កូនអន់ កូនដឺងថាអ្វីៗលើកម្លាំងកម្មតែកូនឃើញថាកូនមានកំហុសដោយសេចក្តីប្រមាទ ទើបមកទល់ពេលនេះហើយកូនមិនបានទៅជួបមុខលោកឱពុកទៀត ពុកអើយពុក ! ឲ្យកូនសុំទោស


សាធុ ៗ យើងមិនមានអំណាចលើសង្ខារធម៌នេះទេ កុំបន្ទោសខ្លួនឯងអី សូម្បីតែព្រះគង់បរិនិព្វានដែរ ត្រឹមតែដឹងគុណគឺល្អបំផុតហើយ ជួបគ្នាយូរប៉ុណ្ណាក៏គង់តែបែកគ្នាដដែលទេ ! ។ ជាធម្មតាទេ ការចង់ជួបគ្នានៅដង្ហើមចុងក្រោយ គឺជារឿងសំខាន់សម្រាប់មនុស្សណាស់ ប៉ុន្តែធ្វើដូចម្តេចបើយើង មិនអាចមកទាន់ពេលបាន យើងមិនមែនដើរលេងសប្បាយមិនគិតលោកឯណា គឺយើងរវល់មានកិច្ចការដែលត្រូវធ្វើ ណ្ហើយចុះ ! ត្រូវចាំថាៈ ទឹកចិត្តមាតាបិតានៅដង្ហើមចុងក្រោយគឺចង់ឲ្យកូនចៅរស់នៅឲ្យបានល្អ រស់នៅមានក្តីសុខ បើយើងរស់នៅមិនមានក្តីសុខ មិនមែនជាការដឹងគុណលោកឡើយ ! មើលថែអ្នកដែលនៅរស់ឲ្យបានល្អ ទើបជាការតបគុណលោក ព្រោះយើងក៏ជាអ្នកស្លាប់ដែរ មួយផែនដីនេះ មុនក្រោយ សុទ្ធតែស្លាប់ទៅវិញដូចៗគ្នាទេ កាត់ចិត្តទៅណា !


