នេះគឺជាយុគសម័យបំផុសគំនិត ព្រោះមនុស្សត្រូវរងទុក្ខដោយសារតណ្ហាខ្លាំងណាស់ ! មនុស្សខ្សោយ ត្រូវមនុស្សខ្លាំងជិះជាន់ធ្វើបាប មនុស្សខ្លាំងត្រូវរងទុក្ខព្រោះតែតណ្ហា ព្រះពុទ្ធសាសនាមិនអាចអោបដៃឈរមើលមនុស្សរងទុក្ខវេទនាបានឡើយ ។ ពិភពលោកពិតជាត្រូវការវាគ្មិនកិត្តិយសទាំងឡាយ ចូលរួមបំផុសគំនិតដើម្បីជួយឲ្យមនុស្សទន់ខ្សោយមានកម្លាំងចិត្តតស៌ូដើម្បីរស់ ឈប់ភ័យខ្លាច ឈប់បាក់ស្បាត និងជួយឲ្យមនុស្សកាចឃោរឃៅបានស្ងប់ចិត្ត ជួយមនុស្សឲ្យស្ងប់ស្ងាត់តាមផ្លូវចិត្តទាំងអស់គ្នា ។សេចក្តីស្រឡាញ់ការអាណិតអាសូរ ការអត់អោនលើកលែងទោសឲ្យគ្នា គឺជាមធ្យោបាយដ៏ល្អតែមួយគត់ ដែលអនុញ្ញាត្តិឲ្យមនុស្សអាចរស់នៅជាមួយគ្នាបាន នេះជាហេតុផលសង្គមតែមួយគត់ ! ។អនិច្ចា តែឈ្មោះជាបណ្ឌិត ជាសាស្រ្តា ខ្លះៗ បានពោលវាទប្រឆាំងជំទាស់ តេះដៀលចពោះវាគ្មិនដែលលោកលើកមកនូវព្រះពុទ្ធវចនៈ ជាមេរៀនសច្ចៈធម៌ដោយទឹកចិត្តមេត្តាដែលថ្នូរនឹងការបាត់បង់នូវលាភសក្ការៈក៏ដោយចុះ គឺដោយទឹកចិត្តមេត្តាចង់សង្គ្រោះនូវមហាជនដែលមានបញ្ញាទុពលភាពឱ្យបានភ្លឺស្វាងទៅវិញ. ស្ដាប់ពួកគាត់រិះគន់ទាំងគាត់មិនចេះមិនយល់ហើយ សង្វេគណាស់។

