មានរឿងតំណាលមួយថាៈ មានស្រ្តីមេម៉ាយម្នាក់ឈ្មោះ ពេញ ថ្ងៃមួយគាត់បានដើរលេងតាមដងទន្លេ ក៏បានឃើញដើមគគីរ មួួយអណ្តែតជិតច្រាំងទន្លេ គាត់ក៏បាន ហៅអ្នកជិតខាងឱ្យមកជួួយទាញយកដើមគគីរនោះ ។ នៅក្នុងដើមគគីរនោះ គាត់ឃើញពុទ្ធបដិមាករដ៏មានតម្លៃ ៤ អង្គ។ ក្នុងឆ្នាំ ១៤៣៤ ព្រះបាទ ពញ្ញ៉ាយ៉ាត បានមកដល់ទីនោះហើយបានសាងសង់ទីក្រុងមួយដោយយកឈ្មោះ តាមកន្លែងនោះ។ និយាយរួមទៅវត្តភ្នំ ជាកន្លែងទេសចរណ៍មួួយនៅក្នុងរាជធានី ដែលមានប្រជាប្រិយភាពជាងគេ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍បានយ៉ាងច្រើន ជាពិសេសពេេលរដូវចូលឆ្នាំខ្មែរ ភ្ញៀវជាតិជាច្រើនចូលចិត្តមកជួបជុំគ្នាលេងល្បែងប្រជាប្រិយនៅទីនោះ។

