សំរាប់ការកំសាន្ត

S
sarou-kh
អើតកនៅមាត់អណ្តូងយូរ គង់ធ្លាក់ចូលអណ្តូងជាមិនខាន !
នៅវត្តមួយ មានភិក្ខុកម្លោះចាស់ជាគ្រូបង្រៀនកម្មដ្ឋាន ព្រះទ័យលោកផ្អែម សម្តីមានមេត្តា ធ្វើឲ្យក្រមុំសៅកែម្នាក់ទប់ចិត្តមិនបាន នាងព្យាយាមទៅប្រគេនចង្ហាន់លោកបងរាល់ថ្ងៃ ។ ការប្រគេនគឺមានលក្ខណះពិសេស ទាល់តែបានប្រគេនផ្ទាល់ដៃទើបនាងអស់ចិត្ត បើមិនដូច្នោះទេនាងនៅក្រាប មាត់ទ្វារបន្ទប់លោកបងរហូត ថ្ងៃមួយលោកបងបានឲ្យនេនយករំពាត់មកវាយខ្នងនាង ក៏នាងមិនព្រមចាកចេញ ។ ទីបំផុតលោកបង កើតចិត្តអាណិត ៖ អោហ៍ ! កម្មអីអញ ! មើលនាងទៅគួរឲ្យអាណិតណាស់ បើអញមិនទាន់អស់និស្ស័យកម្មទេ មើលទៅមានតែត្រូវបន្តនិស្ស័យតទៅទៀតចុះ ! ភិក្ខុកម្លោះបានលាចាកសិក្ខាបទ ហើយចូលស្តីដណ្តឹងនាងតាមប្រពៃណីទៅ ។ ពួកគេចាប់ដៃគ្នាមិនដែលបំភ្លេចវត្តចោលឡើយ ថ្ងៃបិណ្ឌមកដល់ប្តីប្រពន្ធបាននាំគ្នាទៅវត្ត ដើរបានពាក់កណ្តាលផ្លូវនាងប្រពន្ធស្រាប់តែដើរលែងរួច ប្តីទារអៀវកនាងមិនព្រម ទាល់តែបញ្ជិះលើ ក ប្តីបានធ្វើតាម លុះដើរបានមួយស្របក់ ស្រាប់តែប្រពន្ធលាន់សំណើចកក្អឹក ប្តីសួរ អូនឯងសើចអី ក្រែងឈឺជើងហ្អី ? នាងតបថា ៖ អញថាហើយ ថាអញនឹងជិះកអាកញ្ចាស់ឯងឲ្យបាន ! ឥឡូវបានមែន ! ហាសៗៗៗ ! ។ ប្តីនឹកសង្វេគខ្លួន នឹកដល់បណ្តាំព្រះមានព្រះភាគចំពោះព្រះអានន្ទ ៖ អានន្ទ ! ចូរប្រុងប្រយ័ត្នប្រតិបត្តិជាមួយមាតុគ្រាមឲ្យបានល្អ ចូរកុំមើលមុខ កុំនិយាយរក បើបានជានិយាយរក ត្រូវចាត់ទុកដូចម្តាយឬប្អូនស្រី កុំទៅជិត កុំស្និទ្ធស្នាលឲ្យសោះ ! ពុំនោះទេនឹងត្រូវជាប់ចំណងភពជាមិនខាន ! ។ មាណពរលីងរលោងទឹកភ្នែក ត្រូវប្រពន្ធជិះករហូតដល់វត្ត ! ! !

Comments