សត្វស្វាដ៏តូចបំផុតក្នុងលោក

S
sarou-kh

+  សត្វស្វាដ៏តូចបំផុតក្នុងលោកដែលមានឈ្មោះថា PygmyMarmosetមានទម្ងន់តែ ១ខាំ និង សម្បូររស់នៅតាមទ្វីបអាមេរិកខាងត្បូងតំបន់

ព្រៃស្ដុកអាម៉ាហ្សូនវាមានកម្ពស់ជាមធ្យមត្រឹមតែ១៥ សង់ទីម៉ែត្រប្រវែងខ្លីស្មើនឹងម្រាមដៃជាមួយនឹងកន្ទុយវែងនិងក្រញាំក្រចកមុតស្រួចពពួក ស្វាតូចបំផុតក្នុងលោកនេះជំនាញខាងឡើងដើមឈើលោតពីមែកមួយទៅមែកមួយ។ ទម្ងន់ដ៏ស្រាលរបស់វាអនុគ្រោះដល់ការឡើងដល់ ចុងឈើដែលគ្មានសត្វស្វា ណា អាច ឡើង ទៅ ដល់  កាន់តែ ពិសេសទៅ ទៀត ក្បាល របស់ វា បង្វិល បាន ១៨០ ដឺក្រេ ដែល អំណោយផលដល់ការមើលបរិស្ថានជុំវិញ។
 សត្វនេះវាស៊ីជ័រសម្បកឈើជាអាហារជួនកាលវាខាំស៊ីមេអំបៅលម្អងផ្កានិងសត្វល្អិតផ្លែឈើជាដើម។សត្វស្វាដ៏តូចនេះត្រូវបានមនុស្សជាច្រើននិយមចិញ្ចឹមតែពួកវាត្រូវប្រឈមនឹងបញ្ហាជាច្រើនព្រោះកូនស្វាពូជនេះងាយនឹងស្លាប់ពេលវាត្រូវបានពង្រាត់ពីម្ដាយ ។

Comments