ពិតជាអភិនិហាពិតមែនលោកតា ចៅមិនដែលស្គាល់ធម៍ សិល សមាធិ វិបស្សានាពីមុនទេ តែការស្ដាប់ ការប្រតិបត្តតាមធម៏ តាមរយៈលោកតាពិតជាធ្វើអោយចៅយល់បានច្រើន។ លោកតាចៅមិនដែលអានបិដកយើងទេ តែឧបនិស្ស័យពិតជាបណ្ដាលអោយចៅបានជួបនឹងបានស្ដាប់ ពេលដែលស្ដាប់កាន់តែច្រើនធ្វើអោយចៅយល់ច្រើនឥទ្ធិបាទ៤ ចម្រើនអោយរឿយៗនាំអោយកើតរឹទ្ធ តែកុំជាប់ រក្សាចិត្តជាកណ្ដាល ។ ចៅមិនមានរឹទ្ធទេ តែចៅអាចសំឡឹងនឹងស្ដាប់សំលេងហើយអាចដឹងនិស័យមនុស្សមួយចំនួន ហើយចៅអាចការពារចិត្តកាយចៅបាន ពិតជាអស្ចារ្យណាស់លោកតា។ ចៅធ្វើសមាធិមិនបានយូរ តែសតិប្បដ្ឋាន៤ ចៅមានជាប់ជានិច្ចមិនធ្វេសប្រហែសឡើយលោកតា ។
ចៅសូមគោរពតាមព្រហ្មចរិយៈធម៏ស្មើដោយជីវិត រហូតដល់ទីរំលត់ទុក្ខ។ដោយក្ដីគោរពពីចៅ។

