តស៌ូអ្វីមិនស្មើតស៌ូជាមួយគំនិតខ្លួនឯង

S
sarou-kh

តស៌ូអ្វីមិនស្មើតស៌ូជាមួយគំនិតខ្លួនឯង រីករាយអ្វីមិនស្មើរីករាយជាមួយចិត្តស្ងប់ខ្លួនឯង សង្គ្រាមផ្លាស់ប្តូរមនោសញ្ចេតនា សង្រ្គាមផ្លាស់ប្តូរទំលាប់ក្នុងការគិត គឺជាសង្គ្រាមដ៏ធំមហិមា ដែលត្រូវមានយុទ្ធសាស្ត្រនិងកលវិធី ឲ្យបានត្រឹមត្រូវច្បាស់លាស់។ បើអ្នកបានធ្វើឈ្នះសង្គ្រាមនេះហើយ នោះអ្នកនឹងមានសន្តិភាពជារៀងរហូតហើយ ! ជយោ ឈ្នះអ្វីមិនស្មើនឹងឈ្នះខ្លួនឯង ! ។
លោកនេះ ខ្លាំងគឺជាជីវិត ខ្សោយគឺជាសេចក្តីស្លាប់ ពង្រីកគឺជាជីវិត បង្រួមគឺជាសេចក្តីស្លាប់ ស្រឡាញ់គឺជាជីវិត ស្អប់គឺជាសេចក្តីស្លាប់ ! រស់ឬស្លាប់គឺឋិតនៅលើយើងជាអ្នកជ្រើសរើស ។ គេបានប្រើថ្នាំសម្លាប់មេរោគតាមវិធីបំបែកបំបាក់ឌីអិនអេរបស់វា បើវាមិនព្រមស្លាប់ទេនោះវានឹងប្រឹងជួសជុលឌីអិនអេរបស់វាឲ្យរស់ឡើងវិញ មនុស្សយើងក៏ដូចគ្នា អ្នកស្លាប់ភាគច្រើនគឺស្លាប់ដោយសារតែការភ័យខ្លាច គេស្លាប់មុនពេលវេលាដែលត្រូវស្លាប់ពិតប្រាកដនោះទៅទៀត ! ហេតុនេះស្លាប់ឬរស់គឺឋិតនៅលើខ្លួនអ្នកជាអ្នកជ្រើសរើសនេះឯង។

Comments