កុមារបីនាក់កំពុងតែលេងជុំគ្នាស្រាប់តែកុមារតូចនិយាយថា ខ្ញុំចង់តែធំឲ្យឆាប់ៗណាស់! ។ កុមារទីពីរសម្លឹងមុខវាបែបពេបជ្រាយទើបនិយាយថា ឯងល្ងង់ណាស់ ការធំឡើងមិនមែនជារឿងល្អទេ ឯងនឹងត្រូវហត់នឿយខ្លាំងណាស់ មួយឆ្នាំត្រូវស្វែងរកអាហារឲ្យបាន១១០០ពេលយ៉ាងតិច ដើម្បីចិញ្ចឹមជីវិត ណាសំលៀកបំពាក់និងគ្រឿងប្រើប្រាស់ផ្សេងៗជាច្រើនទៀត ឯងត្រូវខំរៀន ខំរកការងារ នឹកសព្វៗអញមិនចង់ធំទេ ! ។ កុមារទីបីចងចិញ្ចើមហើយពោលថា ឯងមិនត្រូវមើលលោកនេះក្នុងផ្លូវអាក្រក់បែបនេះឡើយ ឯងគឺជាមនុស្ស ឯអ្នកដទៃក៏ជាមនុស្ស ហេតុអីគេរស់នៅបាន ហើយយើងរស់នៅមិនបាន ? គំរូល្អដែលពួកគេបានធ្វើ យើងធ្វើតាមតែគេទៅណា តទៅឯងមិនត្រូវខ្លាចជីវិតនោះទេ មួយជំហានម្តងឯងនឹងត្រូវជួបរឿងរីករាយជាច្រើនទៀត តបស្នងចំពោះការភ័យខ្លាចនោះ ។ ឯងដឹងទេ ថ្ងៃមួយគីង្គក់បានជួបម្រោមព្រះ(សត្វជើងច្រើន) វាឆ្ងល់នឹងសត្វនោះមានជើងច្រើន ពេលដើរតើវាឈានជើងមួយណាមុន ? វាក៏សួរ ។ ម្រោមព្រះ ដើរសឹងតែមួយជីវិតទៅហើយវាមិនដែលបានចាប់ភ្លឹកពីបញ្ហានេះឡើយ ដល់តែគេមកសួរបែបនេះក៏ឈរទ្រឹងគិតមួយសន្ទុះ ស្រាប់តែព័ន្ធជើងដួលព្រូស ! រឿងជីវិតនិងការរស់នៅក៏ដូចគ្នា គេរស់ដូចម្តេចបាន យើងក៏រស់បែបនឹងទៅណា កុំចេះតែយកមកគិតពង្រីកឲ្យធំប្រយ័ត្នដួលបះជើងដូចម្រោមព្រះទៅណា ! ។ គេនាំគ្នាសើចទាំងអស់គ្នា ហើយស្រែកព្រមៗគ្នាថា « ម៉ាអាកើតមកហើយ ត្រូវងាប់ទៅវិញសោះ ហាៗៗៗ ! មកខំគិតអីឲ្យលំបាកខ្លួនយ៉ាងនេះ ! ហាៗៗៗ « ចប់ » ។

