ចំណេះដឹង

S
sarou-kh

មនុស្សមិនអាចរស់នៅដោយប្រើប្រាស់ត្រឹមតែហេតុផលដោយគ្មានក្តីស្រឡាញ់ តែមនុស្សក៏មិនអាចរស់នៅដោយប្រើប្រាស់តែក្តីស្រឡាញ់ដោយមិនខ្វល់ខ្វាយពីហេតុផលដែរ ព្រោះមនុស្សខុសពីសត្វត្រង់ការពិចារណា ឬវិចារណញ្ញាណ។ មនុស្សមានចំណេះដឹងកាន់តែខ្ពស់ ការគ្រប់គ្រងអារម្មណ៍បាន កាន់តែល្អ ចំណែកឯអ្នកដែលខ្វះចំណេះដឹងកាន់តែរស់នៅដោយផ្តេកផ្តួលតាមអារម្មណ៍ និងកាន់តែងប់ងុលជាមួយនឹងការស្រឡាញ់ខ្លួនឯង។ ការព្យាយាមរស់នៅដោយប្រើប្រាស់ត្រឹមតែហេតុផល ឬក៏ព្យាយាមធ្វើតែអ្វីដែលខ្លួនឯងស្រឡាញ់ គឺពិតជាមិនអាចស្វែងរកសុភមង្គលឃើញនោះឡើយ ពីព្រោះ សុភមង្គលត្រូវការចិត្តដែលមានសណ្តាប់ធ្នាប់ល្អ។ 

Comments