កំសាន្តពេលថ្ងៃ !

S
sarou-kh

កំសាន្តពេលថ្ងៃ !
នៅទីណាក៏ត្រូវការបញ្ញាដែរ សម័យមួយមានអ្នកកាសែតម្នាក់ស្លាប់ត្រូវយមរាជយកទៅសួរចម្លើយ រួចហើយក៏បញ្ជាឲ្យចុះនរក តែព្រលឹងអ្នកកាសែតតវាញាប់មាត់ថា មិនបានទេខ្ញុំត្រូវឡើងឋានសួគ៌ ដើម្បីទៅយកពត៌មាននៅទីនោះ ។យមរាជស្រែកថា ឋានសួគ៌សុទ្ធតែព្រះនិងទេវតាគ្មានការកាប់សម្លាប់ឆក់ប្លន់ចាប់រំលោភអីឲ្យឯងយកពត៌មានទេ នៅនរកបានមាន ទៅចុះនរកទៅ ! ។ ទេលោកនៅឋានសួគ៌គ្មានអ្នកកាសែតទេ ដែលចាំបាច់ណាស់ ខ្ញុំត្រូវតែទៅ ដើម្បីនាំដំណឹងនេះឲ្យគេបានដឹងទើបគេខំធ្វើល្អ !(អ្នកកាសែតតវារាងសម)យមរាជទីទើមួយស្របក់ទើបស្រែកថា ឲ្យវាឡើងឋានសួរទៅចឹង ទោសចុះពត៌មានមិនពិតរបស់វាអាចលើកលែងបាន។ ព្រលឹងអ្នកកាសែតញញឹមខ្ជឹបរត់វឹងឡើងឋានសួគ៌ប្រុយបាត់ទៅហោង ! មិនជឿទេហីទៅ ! ។
=> បុណ្យដែលធ្វើបានក្នុងកាលៈទេសៈយ៉ាងលំបាកគឺជាកំពូលបុណ្យដែលផុសចេញពីជំរៅចិត្តស្រឡាញ់អំពើល្អពិតៗដែលសូម្បីតែទេវតាក៏រំជួលចិត្តទប់ទឹកភ្នែកមិនបាន។

Comments