ធម្មជាតិបានកំណត់មកច្បាស់ណាស់ ខ្យល់តែងបក់ទៅរកកន្លែងដែលគ្មានខ្យល់ លុះពេញហើយក៏ស្ងប់បានមួយភ្លែត រួចច្រានគ្នាចេញទៅរកទីផ្សេងទៀត ឯទឺកតែងហូរទៅបំពេញនៅទីទំនាប លុះពេញហើយក៏ហួតទៅជាពពក រសាត់ទៅកាន់ទីផ្សេងកកជាតំណក់ទឹកធ្លាក់នៅទីនានាទៅ។មនុស្សតែងមានក្តីប្រាថ្នាខ្លាំងទៅលើអ្វីដែលខ្លួនមិនទាន់មាន លុះបានសម្រេចហើយក៏ស្ងប់ចិត្តបានមួយភ្លែត ហើយក៏នឿយណាយជិនឆ្អន់ រួចថាមពលចិត្តបានស្រូបទាញទៅរកអ្វីដែលថ្មីៗចំពោះខ្លួនថែមទៀត នេះគឺជាច្បាប់តុល្យភាព។ព្រោះហេតុនេះគូស្វាមីដែលស្មោះត្រង់នឹងគ្នា គឺសុទ្ធតែមានឧត្តមគតិស្នេហានិងការរស់នៅប្រកបដោយសតិសម្បជញ្ញះ ពុំនោះទេលោកនេះគឺគ្មានក្តីស្មោះត្រង់ពិតប្រាកដឡើយ កុំចាំបាច់នាំគ្នាឈឺចាប់នឹងការផិតក្បត់ ដោយការទាមទារឲ្យគេស្មោះត្រង់នឹងយើងឥតខ្ចោះនោះអី បើដឹងថានឿយណាយនឹងគ្នាហើយ ត្រូវដោះស្រាយដោយសន្តិភាពទៅ៕

