សាររបស់លោកស្ទេវិនហឃីង

S
sarou-kh
រលកសញ្ញាវិជ្ជមាន ! ! ! សាររបស់លោកស្ទេវិនហឃីង(Stephen Hawking )ទៅកាន់ពិភពលោក ៖
« ជីវិតអ្នកជំងឺធ្លាក់ទឹកចិត្ត គឺដូចជាធ្លាក់ក្នុងរណ្តៅខ្មៅ(Black holes )វាមិនមែនខ្មៅដូចជាគេលាបពណ៌លាងមិនជ្រះនោះទេ មនុស្សមិនមែនជាប់ពន្ធធនាគារអស់កល្បជានិច្ចនោះឡើយ អ្វីដែលអាចធ្វើបាន គឺត្រូវចាកចេញពីអន្លុងដ៏ជ្រៅនោះដើម្បីទៅកាន់សកលលោកផ្សេងទៀត។ ដូច្នេះបើអ្នកមានអារម្មណ៍ថា អ្នកកំពុងតែឋិតនៅក្នុងរណ្តៅដ៏ខ្មៅងងឹតនោះ បើអ្នកមិនបោះបង់ហើយចាកចេញដោយខ្លួនឯងទេ គ្មានអ្នកណាអាចជួយអ្នកបានឡើយ ! » ។ នេះជាសុន្ទរកថានៅចំពោះមុខបណ្ឌិតវិទ្យាសាស្ត្រនិងវេជ្ជសាស្ត្រសុខាភិបាលជាង៤០០នាក់នៅវិទ្យាស្ថាន Royal នៃទីក្រុងឡុងដិ៍ ។ គាត់មានអាយុ៧៤ឆ្នាំ រស់នៅជាមួយជំងឺខូចNeuron motor (ឬបារាំងហៅថា Sclero en plaque ) ៥៣ឆ្នាំមកហើយ គាត់នៅតែរក្សាតំណែងជាអ្នកប្រាជ្ញស្រាវជ្រាវអវកាស និងជាសាស្ត្រាចារ្យតារាសាស្ត្រ ជាមនុស្សដែលពោរពេញដោយសមត្ថភាពសឹងមិនគួរឲ្យជឿ ផ្នែកសម្បទាផ្លូវចិត្តរបស់គាត់គឺអស្ចារ្យគួរឲ្យគោរព !។

Comments