អរគុណបងសម្លាញ់ម្ចាស់ជីវិតអូន ! ក្រោយបានកូនទីពីរហើយ ខ្ញុំគ្រោះថ្នាក់ចរាចរណ៍បាក់ចង្កេះស្លាប់មួយកំណាត់ខ្លួន ភារកិច្ចក្នុងគ្រួសារធ្លាក់មកលើបងទាំងអស់ តែបងមិនដែលត្អូញត្អែរសូម្បីតែមួយម៉ាត់ មានតែជួយលើកទឹកចិត្តឲ្យអូនតស៊ូរស់ឲ្យបានល្អតទៅទៀត ! អរគុណប្តីសម្លាញ់ អរគុណគ្រប់យ៉ាងដែលបងប្រគល់ជូនអូន លោកនេះមនុស្សប្រុសដូចជារូបបងរកសឹងតែគ្មានទេ ! សូមប្រុសនៅក្នុងលោក ចេះជួយមើលថែកូនប្រពន្ធឲ្យបានល្អផង គ្មានអ្នកណាម្នាក់ចង់ជួបរឿងអាក្រក់នៅក្នុងជីវិតទេ ! ពីខ្ញុំ ឃឺតរីយ៉ាណា ផ្ញើទៅកាន់ពិភពលោកតាមរយៈសារពត៌មាន ដឺថែម ! ។

