+សត្វដែលពពោះបានរយៈពេលយូរជាងគេបំផុតលើពិភពលោក
-សត្វរមាស : ជាទូទៅសត្វរមាសអាចបង្កើតកូនបានតែ១ក្បាលប៉ុណ្ណោះក្នុងមួយលើក ហើយកូនរមាសដែលកើតមកភ្លាមមានទម្ងន់ប្រហែលជា ៤០គីឡូក្រាម ទៅ ៦៥គីឡូក្រាមរួចមេរមាសនឹងការពារកូនរបស់វាជានិច្ច ក្រោយពេលកូនវាកើតមកភ្លាមរហូតដល់អាយុ៣ឆ្នាំហើយប្រភេទសត្វរមាសនេះមានច្រើនប្រភេទណាស់រួចរយៈពេលពពោះអាចប្រែប្រួលតាមប្រភេទរបស់វាដោយភាគច្រើនស្ថិតក្នុងអំឡុងពេល ១៥ខែ ទៅ១៦ខែហើយប្រភេទខ្លះអាចនឹងលើសពី១៦ខែក៏មានផងដែរ។

