កន្លងមកមនុស្សនាំគ្នាអភិវឌ្ឍតែរូបធាតុ

S
sarou-kh

 បើធ្វើអីមិនបានទេ អង្គុយឲ្យតែស្ងៀមមួយម៉ោងទៅ ថ្ងៃណាមួយគង់តែដឹងទេ (លោកតប)ថេរៈដីកានេះមិនខុសទេ ព្រោះកាយស្ងប់ នាំឲ្យចិត្តស្ងប់ ! ។
វិញ្ញាណតែងដឹងពីអ្វីដែលខ្លួនវាបានធ្វើ វាស្គាល់ផ្លូវទៅនរក សួគ៌ យ៉ាងច្បាស់ដោយខ្លួនវា ក្រោយពេលវាបានចាកចេញពីជីវិត ។ ប៉ុន្តែវាតែងតែបង្ក្រាបការគិតត្រូវ ហើយធ្វើអ្វីៗតាមតែភាពមានះរបស់ខ្លួនវាជានិច្ច ទីបំផុតបើទោះជាវាមានមនុស្សគាំទ្ររាប់លាននាក់ ក៏គ្មានសល់អ្វីទាំងអស់ ព្រោះតែវាមិនបានស្វែងរកការពិតដែលមាននៅក្នុងខ្លួនវា បើវាបានដឹងការពិត នោះអ្វីៗនឹងល្អប្រសើរច្រើនជាងការគិតរបស់វាទៅទៀត ! ។ រូបវិទ្យាកង់តូមបានសិក្សាពីអាថ៌កំបាំងក្នុងធម្មជាតិ សិក្សាពីបាតុភូតរលកនៃភាគល្អិត ពីការបំបែកអាតូមក្លាយជាឋាមពល ទីបំផុតគេបង្ខំចិត្តនិយាយថា សកលលោកគឺជាការសាងសង់ផ្លូវចិត្តទេ មិនមែនជាការអភិវឌ្ឍមេកានិចឡើយ កន្លងមកមនុស្សនាំគ្នាអភិវឌ្ឍតែរូបធាតុ មិនអភិវឌ្ឍនាមធាតុ ទើបនាំគ្នាធ្លាក់ក្នុងអន្ទាក់តណ្ហាមិនអាចរើខ្លួនរួច ទល់សព្វថ្ងៃ ! ។

Comments