ជំរាបសួរលោកតា ចៅមានចំងល់មួយ ថាតើដល់ត្រៃសរណគមមានន័យដូចម្ដេច? សំគាល់យ៉ាងណាថាបានដល់ត្រៃសរណគម?។
សាធុៗ គឺដល់ដោយបញ្ញា សិក្សាយល់ច្បាស់ហើយមានជំនឿយ៉ាងស៊ប់សួនលែងផ្លាស់ប្តូរទៅជំនឿផ្សេងទៀត សូម្បីដល់ហេតុត្រូវអស់ជីវិតក៏ដោយ ។ រួចហើយសូត្រប្រកាសថា ពុទ្ធំសរណំគិច្ឆាមិ ធម្មំ សង្ឃំសរណំគិច្ឆាមិ ។ ដល់ត្រៃសរណគមគឺដល់ដោយការសិក្សាឲ្យយល់ ឬ ដល់ដោយបញ្ញា បច្ចុប្បន្ននេះបើមើលទៅអ្នកដល់មានតិចបំផុត ទើបព្រះមិនហៅបុថុជ្ជនថាកូន ទាល់តែសោតាឡើងបានហៅថាកូន ។

