មនុស្សត្រូវរស់នៅក្នុងភាពតឹងតែងពីរ និងអាធ្យាស្រ័យមួយ ៖
១- តឹងតែងចំពោះខ្លួនឯង
២- តឹងតែងចំពោះអំពើអាក្រក់
អាធ្យាស្រ័យមួយគឺត្រូវចេះលើកលែងទោសចំពោះមនុស្សដែលចេះកែខ្លួន។ ជីវិតមនុស្សម្នាក់ៗ មានបច្ចុប្បន្នភាពរបស់ខ្លួនគឺសុទ្ធតែមានគោលការណ៍ដែលជាទស្សនៈវិជ្ជាផ្ទាល់ខ្លួន តែខ្លះតឹងតែងពេក ខ្លះធូររលុងជ្រុល ព្រះពុទ្ធលោកបានពន្យល់ផ្លូវជាកណ្តាល(មជ្ឈិមបដិបទា)ដែលកើតពីការថ្លឹងថ្លែងរបស់បញ្ញា នាំឲ្យមានភាពរីករាយនិងសុភមង្គល ។ ជញ្ជាំងដ៏មាំបំផុតដែលអ្នកត្រូវឡើងគឺឋិតនៅក្នុងចិត្តគំនិតអ្នកនេះឯង ជីវិតគឺដូចជាការអានសៀវភៅ វានឹងចាប់ផ្តើមភ្លាមនៅពេលអ្នកចាប់ផ្តើមបើកទំព័រ ហើយត្រូវបញ្ចប់នៅពេលបិទសៀវភៅ សាច់រឿងក្នុងសៀវភៅគឺជាការអធិប្បាយពីទំព័រជីវិត អានវាចប់ហើយប្រគល់វាទៅឲ្យបណ្ណាល័យធម្មជាតិវិញទេ យើងសល់តែការចងចាំបន្តិចបន្តួចតែប៉ុណ្ណោះ ! កុំឲ្យដិតដាមពេក ។

