ព្រលែងចោលមិនមែនមានន័យថាបោះបង់ចោលនោះទេ ! គេគិតតែគិតតាមបែបយល់ដឹងតាមការពិត ដែលត្រឹមតែគិត ត្រឹមតែដឹង ត្រឹមតែធ្វើ គេទទួលវាទុកដាក់ក្នុងចិត្តតិចបំផុត ខុសពីមុនដែលព្រួយផងខ្វល់ផងលំបាកផង សឹងដាច់ខ្យល់ស្លាប់ ! ឥឡូវនេះកំរិតវាត្រឹមតែជាការងារដែលត្រូវធ្វើ ធ្វើរួចចប់ ! គ្មានអ្នកណាយកអីពីលោកនេះទៅបានទេ ។

