ការយល់សប្តិ

S
sarou-kh

ទោះបីជាជីវិតឋិតនៅក្នុងការយល់សប្តិ ក៏វាឋិតនៅក្នុងភាពស្រមើស្រមៃ មិនមានអ្វីខុសពីការពិតឡើយ ព្រោះវាមានត្រឹមតែអារម្មណ៍ដូចគ្នា។យល់សប្តិឃើញបានក្លាយខ្លួនជាស្តេច លុះភ្ញាក់ដឹងខ្លួនឡើង អ្វីៗក៏ទទេរស្អាត ជីវិតពិតក៏ដូចគ្នា គ្មានអ្វីអមតៈឡើយ សេចក្តីស្លាប់បានមកដល់អ្វីៗក៏ទទេរស្អាត រកទីពឹងទីពួន ទីជ្រកអាស្រ័យមិនមាន។ហេតុអីកើតមកក្តាប់ លុះដល់ពេលស្លាប់លាទៅវិញ?នេះជាសាររបស់ធម្មជាតិ ពេលនៅក្មេងធម្មជាតិឲ្យប្រឹងរក ឲ្យប្រឹងរស់ ឲ្យបានស្គាល់រសជាតិជីវិតនឹងគេបំណាច់តែបានកើតមកឃើញពន្លឺថ្ងៃនឹងគេហើយ លុះដល់ពេលចាស់ត្រូវចេះប្រើទ្រព្យឲ្យកើតជាបុណ្យ កើតជាកិត្តិយសកេរ្តិ៍ឈ្មោះល្អប្រសើរ
ទុកនៅលើផែនដី ព្រោះពេលត្រឡប់ទៅវិញ យកបានតែផលកម្មទៅតាមតែប៉ុណ្ណោះ!

Comments