ធម៌វិន័យជាសត្ថុតាងសាសនា ដែលព្រះពុទ្ធសម្តែងចំពោះព្រះមាតុច្ឆាបជាបតិគោតមីមាន៨ប្រការៈ
១- វិរាគៈគឺបដិបត្តិដើម្បីលះបង់ភាពត្រេកត្រអាលដើម្បីឥស្សរភាព ។
២- វិសំយោគៈគឺដើម្បីផ្តាច់ចំណងកិលេសតណ្ហាដែលនាំឲ្យកើតទុក្ខ ។
៣- អបចរៈ មិនគរពូនកិលេសឲ្យកាន់តែច្រើនឡើង ។
៤- អប្បិច្ឆតា មានការប្រាថ្នាតិច ។
៥- សន្តុដ្ឋិកា សន្តោសតាមមានតាមបាន និងការពេញចិត្តចំពោះអ្វីដែលខ្លួនមាន ។
៦- បវេគៈ ស្ងប់ស្ងាត់មិនច្របូកច្របល់ ។
៧- វិរយារម្ភៈ ប្រកបដោយការព្យាយាមមិនខ្ជិលច្រអូស ។
៨- សុភរតា ដើម្បីការចិញ្ចឹមជីវិតងាយ ។ កិច្ចបដិបត្តិព្រះធម៌ត្រូវផ្ទៀងផ្តាត់តាមខ្លឹមសារនេះ ដើម្បីកុំឲ្យឆ្វេងពេកឬស្តាំពេក ។

